Διαφήμιση

Ros Sereysothea - ផ្ការីកលើមេឃ (Phka Rikh Leu Mekh)

  • Καλλιτέχνης: Ros Sereysothea ( រស់ សិរីសុទ្ធា)
Χμερ
A A

ផ្ការីកលើមេឃ (Phka Rikh Leu Mekh)

បងអើយឃើញទេ ផ្កាអ្វីចម្លែក?
រីកកណ្ដាលមេឃ មេឃពណ៌ខៀវខ្ចី
គឺជារូបអូន ហើយណាពិសី
សម្លឹងមកដី បក់ដៃហៅបង
 
ពពកហៅអូន ឲ្យនៅជាមួយ
ខ្យល់ជំនោរជួយ ឲ្យអូនហោះហើរ
គិតទៅអូនដូច ជានៅឋានលើ
មើលបងនៅដើរ នាឋានកណ្ដាល
 
ចង់នៅលើមេឃ តែមេឃខ្វះស្នេហ៍
អូនមិននៅទេ មេឃធំគ្មានន័យ
ស៊ូនៅក្នុងខ្ទម គេងជិតប្រុសថ្លៃ
ស្ដាប់សម្ដី ស្នេហា
បងកុំក្បត់អូនណា ជីវា មេត្តាអាណិត
 
លឿនឡើងខ្យល់អើយ ជួយច្រានខ្ញុំផង
បងអើយអឺយបង ចាំទទួលអូន
ផ្ការីកលើមេឃ ធ្លាក់ដល់ដៃស្ងួន
ម្ចាស់សួនស្នេហា ថែផ្កាអូនផង។
 
ចង់នៅលើមេឃ តែមេឃខ្វះស្នេហ៍
អូនមិននៅទេ មេឃធំគ្មានន័យ
ស៊ូនៅក្នុងខ្ទម គេងជិតប្រុសថ្លៃ
ស្ដាប់សម្ដី ស្នេហា
បងកុំក្បត់អូនណា ជីវា មេត្តាអាណិត
 
លឿនឡើងខ្យល់អើយ ជួយច្រានខ្ញុំផង
បងអើយអឺយបង ចាំទទួលអូន
ផ្ការីកលើមេឃ ធ្លាក់ដល់ដៃស្ងួន
ម្ចាស់សួនស្នេហា ថែផ្កាអូនផង។
 
Ευχαριστώ!
Υποβλήθηκε από อาทิตย์อาทิตย์ στις Κυρ, 23/09/2018 - 22:43

 

Διαφήμιση
Βίντεο
Σχόλια