• Sinn Sisamouth

    បងនៅចាំស្នេហ៍ [The House of the Rising Sun]

Share
Font Size
Khmer
Khmer
ថ្ងៃក៏ជ្រេ ទេរទាបទៅហើយ
ម្ដេចឡើយ ក៏បាត់មិនឃើញពៅ
ខ្យល់អើយ ជួយបក់ នាំស្រីមក ឥឡូវ
ខ្ញុំនៅៗចាំៗស្នេហ៍
 
មកចុះអូន ស្ងួនពៅព្រលឹង
បងនៅៗចាំ ថ្នមបំពេ
សន្សើម យប់ជ្រៅ
ត្រជាក់ណាស់ មាសមេ
បងនៅៗចាំៗថ្លៃ
 
ដល់ថ្ងៃស្អែក បងនឹងបែកហើយ
អូនអើយ អូនមក រួមមេត្រី
ព្រោះស្អែក បងបែក បែកឆ្ងាយពី ចរណៃ
ថ្ងៃណា នឹងជួប ទៀតឡើយ
 
ភ្លេង ថ្ងៃក៏ជ្រេ ទេរទាបទៅហើយ
ម្ដេចឡើយ ក៏បាត់មិនឃើញពៅ
ខ្យល់អើយ ជួយបក់ នាំស្រីមក ឥឡូវ
ខ្ញុំនៅៗចាំៗស្នេហ៍
 
មកចុះអូន ស្ងួនពៅព្រលឹង
បងនៅៗចាំ ថ្នមបំពេ
សន្សើម យប់ជ្រៅ
ត្រជាក់ណាស់ មាសមេ
បងនៅៗចាំៗថ្លៃ
 
ដល់ថ្ងៃស្អែក បងនឹងបែកហើយ
អូនអើយ អូនមក រួមមេត្រី
ព្រោះស្អែក បងបែក បែកឆ្ងាយពី ចរណៃ
ថ្ងៃណា នឹងជួប ទៀតឡើយ
 

 

Comments